video

ក្រសួងសុខាភិបាល ព្រមានបិទសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងឡាយណា ដែលហ៊ានព្យាបាលអ្នកជំងឺ ឬចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ បើមិនមានការអនុញ្ញាតពីក្រសួង

ក្រសួងសុខាភិបាល បានក្រើនរំឭកជាចុងក្រោយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនពិនិត្យ ឬព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺCovid-19 ជាដាច់ខាត ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃ ជំងឺCovid-19 ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍។  ក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា រាល់ម្ចាស់សេវាពិនិត្យព្យាបាល ជំងឺឯកជន ត្រូវបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានរបស់ខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត...

មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នាឆាប់ៗនេះអំពីប្រទេសភូមា

ប្រទេសព្រុយណេដែលឆ្នាំនេះជាប្រធានសមាគមអាស៊ីអាគ្នេយ៍បានប្រកាសថានឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំសមាគមអាស៊ាននៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដ៏ឆាប់ ខាងមុខនេះដើម្បីពិភាក្សាជួយរកដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសភូមា។ ការប្រកាសព័ត៌មាននេះ ចេញពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដែលនៅទីនោះនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Muhyiddin Yassinបានជួបជាមួយនឹងមហាក្សត្រ នៃប្រទេសព្រុយណេ Hassanal Bolkiah នៅថ្ងៃចន្ទទី៥ មេសានេះ។ ក្រោយពីមេដឹកនាំទាំងពីរជួបគ្នាភ្លាម សេចក្ដីថ្លែងការណ៍រួមមួយបានផ្សព្វផ្សាយហើយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ...
video

IDEA TALK៖ ហេតុអ្វីចិនមិនព្រមទិញវ៉ាក់សាំងដែលមានគុណភាពពីសហរដ្ឋអាមេរិក ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ហេតុអ្វីចិនមិនព្រមទិញវ៉ាក់សាំងដែលមានគុណភាពពីសហរដ្ឋអាមេរិក ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន?
video

សកម្មជនបក្សប្រឆាំង ជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជា បន្ធូរបន្ថយថ្លៃទឹកភ្លើង និងពន្ធដារ ចំពោះប្រជាពលរដ្ឋក្នុងអំឡុងវិបត្តិCovid-19

សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្ញើលិខិតចំហរមួយ អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យលើតម្លៃ ទឹក ភ្លើង និងការបង់ពន្ធ  ផ្សេងៗជាដើម ដើម្បីបញ្ចុះតម្លៃជូនពលរដ្ឋក្នុងអំឡុងពេលវិបត្តិ Covid-19 នេះ ដើម្បីបន្ធូរបន្ថយបន្ទុកចំណាយរបស់ពលរដ្ឋដែលកំពុងមានវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងស្ថានភាពដ៏តានតឹងនេះ។ សមាជិកចលនាយុវជនសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូង លោក ថុង ម៉េងហួច ដែលមានគណនីហ្វេសប៊ុកឈ្មោះ...
video

រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យពលរដ្ឋជាង ៤ពាន់នាក់ ត្រូវទៅតេស្តសំណាកជាបន្ទាន់ ក្រោយរកឃើញ អ្នករស់នៅទំនប់រលក ៦៣នាក់ ឆ្លងជំងឺCovid-19

រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានស្នើទៅពលរដ្ឋជាង ៤ពាន់នាក់  រស់នៅតំបន់ទំនប់រលក ចាប់ពីក្រុមទី០៦ ដល់ក្រុម៣២ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ត្រូវទៅធ្វើតេស្តរកជំងឺ Covid-19 ជាបន្ទាន់ ក្រោយពីក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នករស់នៅទំនប់រលកចំនួន ៦៣នាក់ បានឆ្លងជំងឺCovid-19 ជាបន្តបន្ទាប់។
video

សកម្មជនបក្សប្រឆាំងថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងបន្តចុះចូលជាមួយគណបក្សកាន់អំណាច ៥នាក់បន្ថែមទៀត

ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាឲ្យដឹងថា យ៉ាងហោចណាស់នឹងមានមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ចំនួន៥រូបបន្ថែម ឬអាចលើសពីនេះ នឹងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខ។ អតីតសកម្មជនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះថា...
video

IDEA TALKក៖ តើអ្វីទៅជាយុទ្ធសាស្ត្រអហិង្សាសកម្ម និងអហិង្សាអសកម្ម?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ តើអ្វីទៅជាយុទ្ធសាស្ត្រអហិង្សាសកម្ម និងអហិង្សាអសកម្ម?
video

អ្នកជំងឺកូវីដ-១៩ ជិត ២០ នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ជិត ២០នាក់ហើយបានស្លាប់ ខណៈចំនួនអ្នកឆ្លង គិតត្រឹមថ្ងៃនេះកើនដល់ជាង ២ពាន់នាក់។ ក្នុងសេចក្ដីប្រកាសក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសុក្រនេះ ឱ្យដឹងថា ស្ត្រីអាយុ៦១ ឆ្នាំម្នាក់ បានស្លាប់នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យហ្លួងម៉ែ  ដោយសារវិបត្តិ ផ្លូវដង្ហើមធ្ងន់ធ្ងន់ និងរលាតសួតទាំងសងខាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩...
video

លោក សុខ ទូច ថា កូវីដ-១៩ មិនសាហាវទេព្រោះការពារបានប៉ុន្តែអ្វីដែលសាហាវគឺ មនុស្ស

មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា មនុស្សភាគច្រើនថា  ជំងឺកូវីដ-១សាហាវ ប៉ុន្តែអ្វីដែលសាហាវជាងកូវីដ-១៩នោះ គឺ«មនុស្ស» ពីព្រោះមនុស្សស៊ីទាំងសួតប្រមាត់ ថ្លើម ឈាម ដោយស៊ីទាំងខ្លាំងទាំងខ្សោយ ហើយស៊ីបំបាត់ជម្រករបស់គេថែមទៀត។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  លោក សុខ ទូច បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កន្លងមក ទោះបីជាជំងឺកូវីដ-១៩ សាហាវ...
video

គណបក្ស GDPថា ការចេញវិធានការដើម្បីទប់ការឆ្លងនៃវីរុស ...

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDPអះអាងថា លោកស្វាគមន៍រាល់វិធានការទប់ស្កាត់ជំងឺCovid-19នៅពេលនេះ ប៉ុន្តែរដ្ឋាភិបាលគួរប្រើពេលផ្សព្វផ្សាយ ដល់ពលរដ្ឋយ៉ាងហោចណាស់ឲ្យបានរយៈពេល ២៤ម៉ោង ដើម្បីឲ្យពួកគាត់ត្រៀមខ្លួន និងចាត់ចែងការងារមួយចំនួន មុនការអនុវត្តន៍ចាប់ផ្តើម។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយ ស្ដីពីការអនុវត្តវិធានការរដ្ឋបាលដាក់បម្រាមគោចរ ក្នុងទីក្រុងភ្នំពេញ ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍  កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហាក់ដូចជាប្រញាប់ប្រញាល់ពេក ដោយបានចេញវិធានការនៅពេលព្រឹក ហើយចាប់ផ្តើមអនុវត្តនៅពេលយប់។...