Sunday, April 11, 2021
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

video

ចិនធ្វើសមយុទ្ធទ័ពជើងទឹកគំរាមតៃវ៉ាន់ខណៈនាវាផ្ទុកយន្តហោះអាមេរិកចូលគៀកនឹងនានវាល្បាតចិននៅសមុទ្រចិនខាងត្បូង

កងទ័ពជើងទឹកចិនបានប្រកាស កាលពីថ្ងៃចន្ទទី៥មេសា ថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ចិន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ដែលជាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន តែត្រូវបានមើលឃើញថា ជាការបង្ហាញកម្លាំងទ័ពគំរាមកោះតៃវ៉ាន់  ខណៈកងនាវា ផ្ទុកយន្តហោះ Theodore Roosevelt របស់សហរដ្ឋអាមេរិកបានកំពុងបើកដល់ទីតាំងដែលនាវាល្បាតចិន២៥០គ្រឿង បោះទីទាំងនោះ ទោះជាហ្វីលីពីន ស្នើឲ្យចេញពីដែនទឹករបស់ខ្លួន ក៏ចិនមិនបានដកចេញដែរ។ កោះតៃវ៉ាន់បានប្រកាសផងដែរអំពីការកើនឡើង នៃសកម្មភាពយោធាចិន...

មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នាឆាប់ៗនេះអំពីប្រទេសភូមា

ប្រទេសព្រុយណេដែលឆ្នាំនេះជាប្រធានសមាគមអាស៊ីអាគ្នេយ៍បានប្រកាសថានឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំសមាគមអាស៊ាននៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដ៏ឆាប់ ខាងមុខនេះដើម្បីពិភាក្សាជួយរកដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសភូមា។ ការប្រកាសព័ត៌មាននេះ ចេញពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដែលនៅទីនោះនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Muhyiddin Yassinបានជួបជាមួយនឹងមហាក្សត្រ នៃប្រទេសព្រុយណេ Hassanal Bolkiah នៅថ្ងៃចន្ទទី៥ មេសានេះ។ ក្រោយពីមេដឹកនាំទាំងពីរជួបគ្នាភ្លាម សេចក្ដីថ្លែងការណ៍រួមមួយបានផ្សព្វផ្សាយហើយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ...

ហ្វីលីពីនបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូងបន្ទាប់ពីចិនមិនព្រមបើកចេញនាវាល្បាតចេញពីដែនទឹកហ្វីលីពីន

ក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនបាន ដាក់ពង្រាយនាវាចម្បាំងបន្ថែមទៀតទៅកាន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ចំពេលមានជម្លោះការទូតកាន់តែខ្លាំងបន្ទាប់ពីចិន មិនព្រមបើកចេញនាវាល្បាតរបស់ខ្លួនចេញពីដែនទឹករបស់ហ្វីលិពីន។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលទីក្រុងម៉ានីល អះអាងថា នាវាល្បាតរបស់ចិន ជាច្រើនគ្រឿង បានបើកចូលក្នុងដែនទឹកហ្វីលីពីន នៅតំបន់ថ្មប៉ប្រក់ទឹក នៃប្រជុំកោះ Whitsun និងនៅប្រជុំកោះជាច្រើនទៀត។
video

ក្រុមប្រឹក្សាសន្ដិសុខ នៅតែពុំអាចចាត់ការទៅលើពួកយោធាភូមា ខណៈចិនប្រើសិទ្ធវេតូ

នៅទីបំផុត ចិននៅតែប្រើសិទ្ធនាមជាប្រទេសមហាអំណាចក្នុងការ រាំងខ្ទប់ សេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិក្នុងការដាក់ ទណ្ឌកម្មទៅលើពួកយោធាភូមា។ ការដែលចិនប្រើប្រាស់សិទ្ធវេតូ ដ៏មានឥទ្ធិពលនេះគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី៣១មីនា។ ចិនប្រើសិទ្ធវេតូ គឺក្នុងនាមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺស្របតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិដែលមានប្រទេស១៥ ជាសមាជិក...
video

អាមេរិកប្រកាសឱ្យបុគ្គលិកទូត និងគ្រួសារមួយចំនួនចាកចេញពីភូមាចំពេលជំរុញអោយអន្តរាគមន៍លើពួកយោធា

ខណៈដែលប្រជាជនភូមាត្រូវបានរាយការណ៍មកថាចាប់ផ្ដើមជីកលេណដ្ឋាននៅតាមលំនៅដ្ឋានរបស់ពួកគេរៀងខ្លួនៗព្រោះតែហិង្សានៃការពើបប្រយុទ្ធគ្នារវាងកងទ័ពនឹងយុវជនប្រឆាំងរបបរដ្ឋប្រហារបានផ្ទុះឡើងជារៀងរាល់ថ្ងៃដោយបណ្ដាលឱ្យមានអ្នកស្លាប់កាន់តែកើនឡើង គឺសហរដ្ឋអាមេរិក បានប្រកាសអោយ បុគ្គលិកនិងក្រុមគ្រួសាតទូត ណាមិនចាំបាច់ ត្រូវចាកចេញពីប្រទេសភូមា។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារទី៣០មីនា នេះ ក្រសួងការបរទេសអាមេរិក បានបង្គាប់បញ្ជាថា បុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ ត្រូវចាកចេញពីភូមា ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ពួកយោធាភូមាបានឃុំនិងបណ្ដេញមន្រ្ដីរដ្ឋាភិបាលជាប់ឆ្នោតពីអំណាច...

ខណៈបាតុករស្លាប់កើនឡើង ៥១០នាក់ សិង្ហបុរី ស្នើអោយសមាគមអាស៊ានផ្ដល់មេរៀនដល់យោធាភូមា

ស្ថានការណ៏នៅភូមាកាន់តែធ្ងន់ធ្ងរទៅៗ។ មកដល់ពេលនេះ ពួកយោធា មិនបានទំលាក់អាវុធដើម្បីបញ្ចប់ការបង្ហូរឈាមលើពលរដ្ឋខ្លួនឯងនោះទេ។ បាតុករស្លាប់ជារៀងរាល់ថ្ងៃក្រោមគ្រាប់កំាំភ្លើងរបស់ពួកយោធា នៃរបបរដ្ឋប្រហារ ១កុម្ភៈ ។សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា គិតដកដល់ ថ្ងៃទី៣០មីនានេះ ចំនួនបាតុករ បានស្លាប់ កើនឡើងចំនួន ៥១០នាក់ ហើយក្នុងនោះ ក៏មានកុមារផងដែរ។ របាយការណ៍របស់...

ពិភពលោកហៅការបាញ់សម្លាប់បាតុករ១១៤កាលពីទី២៧មីនានៅភូមាគឺជាអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ

ប្រធានាធិបតីអាមេរិក សហភាពអឺរ៉ុប និងរដ្ឋមន្រ្តីការពារជាតិមកពីជុំវិញពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងលើយោធាភូមាបន្ទាប់ពីក្រុមបាតុករ១១៤ នាក់រួមទាំងកុមារផងត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍នៅថ្ងៃក្នុងព្រឹត្តិការណ៍ ពួកយោធាប្រារព្ធខួបកំណើតកងទ័ពលើកទី៧៦ ។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងថា ជារឿងឈឺចាប់ណាស់ ដែលពួកយោធាភូមា មិនត្រាប្រណីក្នុងការបាញ់សម្លាប់ជនស៊ីវិល ហើយសូម្បីតែកុមារ ក៏មិនលើកលែងផងដែរ។ មេដឹកនាំនៃប្រទេសមហាអំណាចមួយនេះ បានហៅ ព្រឹត្តិការណ៍...

វៀតណាមគាំទ្រអោយមានកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានខណៈបាតុករស្លាប់កើនឡើង ៣២០នាក់ និងចាប់ខ្លួន៣ពាន់នាក់

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រីLê Thị Thu Hằng អះអាងថា វៀតណាម បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីបញ្ចេញសមត្ថភាព របស់ខ្លួន ដោយសហការជាមួយប្រទេសអាស៊ានដទៃទៀត រិះរកមធ្យោបាយទាំងឡាយ សមរម្យមួយដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា។ តាមសារព័ត៌មាន Vietnam News អ្នកនាំពាក្យ វៀតណាមរូបនេះ បានបញ្ជាក់...

បាតុកម្មធំៗជាច្រើន បន្តទៀតនៅប្រទេសភូមាខណៈក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្នើសុំឲ្យ UN អនុម័តវិធានការជាក់ស្ដែងលើពួកយោធា

ទោះជាចំនួនអ្នកស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធា កើតមានជារៀងរាល់ថ្ងៃ ក៏កម្លាំងប្រជាធិបតេយ្យភូមា បានបន្តដើរតាមដងផ្លូវជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនានេះ ។ ពលរដ្ឋភូមា មិនបានបាក់ទឹកចិត្ត និងខ្លប់ខ្លាចចំពោះការបង្រ្កាបរបស់ពួកយោធានោះទេ។ ការចេញធ្វើបាតុកម្ម នៅថ្ងៃនេះ គឺបន្ទាប់ពីបានធ្វើកូដកម្មស្ងៀមស្ងាត់ មិនចេញពីផ្ទះ កាលពីថ្ងៃទី២៤មីនា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ដល់មនុស្ស២៨៦នាក់ដែលបានស្លាប់ ។

អាមេរិក និងសម្ព័ន្ធ មិត្តបន្ថែមទណ្ឌកម្មលើពួកយោធាភូមា

រយៈពេលជិត២ខែ មកហើយ ដែល ប្រជាជនភូមានៅបន្តងើបឡើងប្រឆាំងរបបរដ្ឋប្រហាររបស់ពួកយោធា។ រូបភាពនៃការតវ៉ាគឺដើរក្បួន និងធ្វើកូដកម្មដោយមិនទៅធ្វើការ និងកូដកម្មនៅក្នុងផ្ទះ។ ដូចជានៅថ្ងៃទី២៤មីនានេះ ប្រជាជនភូមា នៅទីក្រុងធំៗ បានធ្វើកូដកម្មដោយមិនចេញពីផ្ទះដែលនាំឲ្យតាមដងផ្លូវស្ងាត់ជ្រងុំ។ ព្រឹត្តិការណ៍ទាំងនេះ កំពុងក្លាយជារឿងដ៏ចាប់អារម្មណ៍ របស់ពិភពលោកដោយមើលឃើញថា គឺជារូបភាពមួយនៃ ចលនាអហិង្សាប្រឆាំងនឹងរបបពួកយោធា ដែលបានធ្វើរដ្ឋប្រហារ រំលាយរដ្ឋាភិបាលជាប់ឆ្នោត កាលពីថ្ងៃទី១កុម្ភៈ។

MEDIA FEEDS

Popular

video

IDEA TALK៖ ស្ថានភាពសេដ្ឋកិច្ចក្នុងអំឡុង និងក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជា

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ស្ថានភាពសេដ្ឋកិច្ចក្នុងអំឡុង និងក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជា។