Sunday, April 11, 2021
Home ព័ត៌មាន

ព័ត៌មាន

video

ចិនធ្វើសមយុទ្ធទ័ពជើងទឹកគំរាមតៃវ៉ាន់ខណៈនាវាផ្ទុកយន្តហោះអាមេរិកចូលគៀកនឹងនានវាល្បាតចិននៅសមុទ្រចិនខាងត្បូង

កងទ័ពជើងទឹកចិនបានប្រកាស កាលពីថ្ងៃចន្ទទី៥មេសា ថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ចិន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ដែលជាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន តែត្រូវបានមើលឃើញថា ជាការបង្ហាញកម្លាំងទ័ពគំរាមកោះតៃវ៉ាន់  ខណៈកងនាវា ផ្ទុកយន្តហោះ Theodore Roosevelt របស់សហរដ្ឋអាមេរិកបានកំពុងបើកដល់ទីតាំងដែលនាវាល្បាតចិន២៥០គ្រឿង បោះទីទាំងនោះ ទោះជាហ្វីលីពីន ស្នើឲ្យចេញពីដែនទឹករបស់ខ្លួន ក៏ចិនមិនបានដកចេញដែរ។ កោះតៃវ៉ាន់បានប្រកាសផងដែរអំពីការកើនឡើង នៃសកម្មភាពយោធាចិន...
video

សត្វចង្កៀលខ្យងងាប់រាប់ពាន់ក្បាលតំបន់ទេសចរណ៍បឹងស្នេហ៍ខេត្តព្រៃវែង ដោយសារឆ្លងជម្ងឺផ្តាសាយបក្សី

ពលរដ្ឋខេត្តព្រៃវែង កំពុងព្រួយបារម្ភថា នឹងបាត់បង់បក្សីក្នុងតំបន់របស់ខ្លួន នៅពេលបក្សីកម្របន្តងាប់រាប់ពាន់ក្បាលជារៀងរាល់ថ្ងៃ នៅឯតំបន់អភិរក្សបឹងស្នេហ៍ ក្នុងខេត្តនេះ។ កង្វល់របស់ពលរដ្ឋ ដែលបានលើកឡើងនេះ ក្រោយពីសត្វចង្កៀលខ្យង និងបក្សីកម្រផ្សេងទៀត រស់នៅតំបន់ការពារធម្មជាតិទួលព័ទ្ធតាឡី ហៅបឹងស្នេហ៍ បានងាប់ជាបន្តបន្ទាប់អស់ជិត ៤ពាន់ ៥រយក្បាលហើយ (៤៤៨២) គិតត្រឹមថ្ងៃទី ០៦ ខែមេសា។
video

ពលរដ្ឋនៅខេត្តសៀមរាប សោកស្តាយដើមគ្រញូងក្នុងឧទ្យានអង្គរត្រូវគេកាប់

ពលរដ្ឋនៅខេត្តសៀមរាប បានសម្ដែងការសោកស្តាយ ដែលអាជ្ញាធរអប្សរាធ្វេសប្រហែសបណ្តោយឱ្យជនល្មើសលួចកាប់ដើមគ្រញូង ដ៏មានតម្លៃមួយដើមដុះ ក្នុងតំបន់ឧទ្យានអង្គរ កាលពីចុងខែមីនាកន្លងទៅ។ ពលរដ្ឋសង្ស័យថា ករណីនេះអាចមានការសមគំនិតគ្នារវាងជនល្មើស និងឆ្មាំអភិរក្ស បើកដៃឲ្យជនទុច្ចរិតមានឱកាសដើម្បីលួចកាប់ដើមឈើ។ អាជ្ញាធរអប្សរាទទួលស្គាល់ថា ពិតជាមានករណីលួចកាត់ដើមគ្រញូងទំហំ ៣តឹកកន្លះ ប្រវែងប្រហែល ៣ម៉ែត្រ ចំនួន...
video

ក្រុមអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលតម្លើងពន្ធដីសម្បទានសេដ្ឋកិច្ចដើម្បីយកលុយជួយដោះស្រាយជនក្រីក្រក្នុងអំឡុងវិបត្តិកូវីដ

ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេស លើកឡើងថា ពលរដ្ឋខ្មែរ បានជ្រើសរើសអ្នកនយោបាយ ជាតំណាងរបស់ខ្លួនដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ ផ្ទុយទៅវិញ ប្រសិនអ្នកនយោបាយមិនបានបម្រើ             សេចក្តីត្រូវរបស់ពលរដ្ឋដូចដែលពួកគេចង់បាននោះទេ តើប្រជាពលរដ្ឋត្រូវនាំគ្នាគាំទ្រអ្នកនយោបាយប្រភេទនោះបន្តទៀត ឬយ៉ាងណា? ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី០៦ មេសា នេះថា...
video

នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមចាត់វិធានការព្យាបាលអ្នកវិជ្ជមានជំងឺCovid-19តាមផ្ទះ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានត្រៀមក្រុមប្រតិបត្តិព្យាបាលអ្នកវិជ្ជមានវីរុសCovid-19 នៅតាមផ្ទះរៀងៗខ្លួន ប្រសិនអ្នកជំងឺកាន់តែមានចំនួនកើនឡើងមិនថមថយទៀតនោះ។ លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះថា ទោះមានមន្ទីរពេទ្យច្រើនប៉ុណ្ណាក៏មិនអាចដាក់អ្នកជំងឺអស់ដែរ ប្រសិនបើ អ្នកដែលជាសះស្បើយពីជំងឺនេះមានតិចខណៈអ្នកឆ្លងវីរុស Covid-19កាន់តែកើនឡើងៗដូចសព្វថ្ងៃនេះ។
video

សង្គមស៊ីវិលថា ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ នឹងមិនបន្តគាំទ្ររដ្ឋាភិបាលដែលគ្មានសមត្ថភាពដោះស្រាយបញ្ហាជូនពួកគេនោះទេ

មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនបើប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ រដ្ឋាភិបាលដែលមិនអាចមានលទ្ធភាពជួយដោះស្រាយបញ្ហាជូនពលរដ្ឋ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋនៅពេលបោះឆ្នោតនោះទេ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលគួរតែពិចារណាអនុម័តថវិកាជាតិជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរដោយសារជំងឺCovid-19។
video

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា រលើកឡើងរបស់បវរកញ្ញាកម្ពុជា គ្រាន់តែបង្ហាញពីកម្រិតនៃការយល់ទាបរបស់នាងប៉ុណ្ណោះ

ក្រុមអ្នកតស៊ូរមតិ ប្រតិកម្មថា ការលើកឡើងរបស់បវរកញ្ញាកម្ពុជា លីវ ជីលី អំពីបញ្ហានយោបាយក្នុងស្រុក ដែលសារព័ត៌មានបរទេសបានចុះផ្សាយនោះ គឺជាបង្ហាញពីកម្រិតនៃការយល់ដឹងទាបរបស់នាងដែលវាជាការឆ្លុះបញ្ចាំង អំពីកម្រិតនៃការយល់ដឹងរបស់អ្នកដឹកនាំខ្មែរ និងអ្នកគ្រប់គ្រងបវរកញ្ញារូបនេះផង។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ សារព័ត៌មាន The Cambodia daily...
video

ក្រសួងសុខាភិបាល ព្រមានបិទសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងឡាយណា ដែលហ៊ានព្យាបាលអ្នកជំងឺ ឬចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ បើមិនមានការអនុញ្ញាតពីក្រសួង

ក្រសួងសុខាភិបាល បានក្រើនរំឭកជាចុងក្រោយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនពិនិត្យ ឬព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺCovid-19 ជាដាច់ខាត ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃ ជំងឺCovid-19 ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍។  ក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា រាល់ម្ចាស់សេវាពិនិត្យព្យាបាល ជំងឺឯកជន ត្រូវបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានរបស់ខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត...

មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នាឆាប់ៗនេះអំពីប្រទេសភូមា

ប្រទេសព្រុយណេដែលឆ្នាំនេះជាប្រធានសមាគមអាស៊ីអាគ្នេយ៍បានប្រកាសថានឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំសមាគមអាស៊ាននៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដ៏ឆាប់ ខាងមុខនេះដើម្បីពិភាក្សាជួយរកដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសភូមា។ ការប្រកាសព័ត៌មាននេះ ចេញពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដែលនៅទីនោះនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Muhyiddin Yassinបានជួបជាមួយនឹងមហាក្សត្រ នៃប្រទេសព្រុយណេ Hassanal Bolkiah នៅថ្ងៃចន្ទទី៥ មេសានេះ។ ក្រោយពីមេដឹកនាំទាំងពីរជួបគ្នាភ្លាម សេចក្ដីថ្លែងការណ៍រួមមួយបានផ្សព្វផ្សាយហើយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ...
video

សកម្មជនបក្សប្រឆាំង ជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជា បន្ធូរបន្ថយថ្លៃទឹកភ្លើង និងពន្ធដារ ចំពោះប្រជាពលរដ្ឋក្នុងអំឡុងវិបត្តិCovid-19

សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្ញើលិខិតចំហរមួយ អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យលើតម្លៃ ទឹក ភ្លើង និងការបង់ពន្ធ  ផ្សេងៗជាដើម ដើម្បីបញ្ចុះតម្លៃជូនពលរដ្ឋក្នុងអំឡុងពេលវិបត្តិ Covid-19 នេះ ដើម្បីបន្ធូរបន្ថយបន្ទុកចំណាយរបស់ពលរដ្ឋដែលកំពុងមានវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងស្ថានភាពដ៏តានតឹងនេះ។ សមាជិកចលនាយុវជនសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូង លោក ថុង ម៉េងហួច ដែលមានគណនីហ្វេសប៊ុកឈ្មោះ...

MEDIA FEEDS

Popular

video

IDEA TALK៖ ស្ថានភាពសេដ្ឋកិច្ចក្នុងអំឡុង និងក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជា

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ ស្ថានភាពសេដ្ឋកិច្ចក្នុងអំឡុង និងក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជា។